បើគិតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ថ្ងៃកាន់បិណ្ឌទី៨ ក៏បានបញ្ចប់
ហើយក៏ត្រៀមចូលកាន់បិណ្ឌទី៩ នៅថ្ងៃស្អែកនេះហើយ ដោយប៉ុន្មានថ្ងៃនេះ
ប្រជាពលរដ្ឋខ្មែរជាច្រើនកុះករបានអញ្ជើញទៅវត្តអារាមធ្វើបុណ្យ
ក្នុងទឹកមុខសប្បាយរីករាយ ចិត្តជ្រះថ្លា
ជាមួយនឹងការតុបតែងខ្លួនតាមប្រពៃណីផងដែរ។
ដោយលែកបើប្រលេកមកមើល ព្រះនាងតូច នរោត្តម ជេនណា វិញ ក្នុងរដូវភ្ជុំបិណ្ឌនេះ
ព្រះនាងបានរៀបចំគ្រងក្នុងឈុតប្រពៃណីបែបខ្មែរ ដែលមើលទៅពិតជាសមសួនខ្លាំងមែនទែន
ទោះបីជាព្រះនាងតូច នរោត្តម ជេនណា ទើបតែមានអាយុទើបតែ៨
ព្រះវស្សាក៏ដោយប៉ុន្តែការតែងព្រះកាយបែបនេះគឺពិជាគួរឲ្យប្លែកភ្នែកខ្លាំង
និយាយទៅដូចនារីពេញក្រមំុអញ្ជឹង។
ក្រោយពីបានឃើញរូបទាំងនេះហើយ ប្រជាពលរដ្ឋបានសរសើរ ព្រះនាងតូច នរោត្តម ជេនណា
យ៉ាងខ្លាំង ដោយសារតែមានវ័យក្មេង ប៉ុន្តែមានសមត្ថភាពក្នុងសិល្បះជាច្រើន
ដូចជា ច្រៀង រាំ សម្តែង ដើរម៉ូត ជាពិសេសមានសមត្ថភាពជាច្រើនទៀត
ដែលក្មេងធម្មតាមិនងាយធ្វើដូចបាន៕








Post a Comment